កងទាហាន​កូរ៉េខាងត្បូង និងកងទាហាន​អាមេរិក បានទ្រម​ខ្លួន​ធ្វើ​សង្គ្រោះ​ជាមួយ​កូរ៉េខាងជើង…

​     ប្រទេសកូរ៉េ៖ កូរ៉េខាងត្បូងនិងអាម៉េរិកបានធ្វើសមយុទ្ធមីស៊ីលរួមគ្នាមួយនៅសមុទ្រជប៉ុនកាលពីព្រឹកថ្ងៃពុធមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ប្រទេសទាំងពីរបានបាញ់មីនមីស៊ីលរួមទាំងមីស៊ីលផ្លោងឈ្មោះ Hyunmoo-2A និងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រយោធាដែលជាមីស៊ីលផ្ទុះពីលើដីទៅបាតសមុទ្រនៅឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងត្បូង។

​Yonhap បានដកស្រង់សំដីកងទ័ពកូរ៉េខាងត្បូងថា គោលបំណងនៃសមយុទ្ធកាលពីថ្ងៃពុធដែលត្រូវបានធ្វើឡើងនៅលើបញ្ជារបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in គឺដើម្បី(បញ្ជូនសារព្រមានដល់កូរ៉េខាងជើង) ។ កូរ៉េខាងជើងបានចាប់ផ្តើមបាញ់មីស៊ីលឆ្លងទ្វីបមួយកាលពីព្រឹកថ្ងៃអង្គារដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ KCNA បានពិពណ៌នាថាវាជាថ្ងៃបុណ្យឯករាជ្យ (អំណោយ) សម្រាប់ជនជាតិអាមេរិក៕

 

Add a Comment

Your email address will not be published. Required fields are marked *