ករណី​គ្រូពេទ្យ នៅ​អង្គ​សង់​តេ មិនមែន​ប៉ុនប៉ង​រំលោភ​ទេ គឺជាការរៀបចំធ្វើស៊ី………

ខេត្តសៀមរាប ៖ នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណី​រឿង​គ្រូពេទ្យ​ម្នាក់ ដែលជា​បុគ្គលិក នៅ​មន្ទីរ​ពហុ​ព្យាបាល អង្គ​សង់​តេ រង​ការ​ចោទថា ប៉ុនប៉ង រំលោភ​ទៅលើ ស្ត្រី​អ្នកជំងឺ​ម្នាក់​នោះ មិនមែន ជា​ករណី​ប៉ុនប៉ង រំលោភ​ទេ ជា​ករណី​ប្រ​ទូ​ស្ក​កេរ្តិ៍ខ្មាស់។

មន្ត្រីនគរបាល បន្ថែមថា​ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ​បុគ្គលិក ពហុ​ព្យាបាល​អង្គ​សង់​តេ ពីបទ ប្រទូស្ត​កេរ​ខ្មាស កាលពី​វេលា​ម៉ោង១៦,០០ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុច ពហុ​ព្យាបាល​អង្គរ​សង់​តេ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

យោងតាម​បណ្តឹង ជនរងគ្រោះ​ឈ្មោះ ទា ស៊ីវ​ហ្គិ​ច ភេទ​ស្រី អាយុ២១ឆ្នាំ មុខរបរ​លក់ សំលៀកបំពាក់ នៅ​ហាង​សួន​ម៉ូត​ទាន់សម័យ មាន​ទីលំនៅ ស្នាក់នៅ​ហាង​សួន​ម៉ូត ទាន់សម័យ សង្កាត់​សាលា​កំរើក ក្រុង-ខេត្ត សៀមរាប។

បើតាម​នគរបាល​បន្ថែ​ម​ថា​នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលា​ម៉ោង២០,០០ នាទី ជនរងគ្រោះ​បាន មក​ដេក​សំរាក​នៅ ពហុ​ព្យាបាល​អង្គរ​សង់​តេ រហូតដល់​ថ្ងៃទី១៥ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង០៣,០០នាទី​យប់ ជនសង្ស័យ​បាន​ចូល ក្នុង​បន្ទប់​ជនរងគ្រោះ​លេខ១៦ ជាន់​ទី១ ហើយ​និយាយ​គ្នា​លេង មួយសន្ទុះ​ព្រោះ​ឃើញ នៅ​ម្នាក់ឯង បន្ទាប់មក​ខ្លួន បាន​ឡើង​ដេក​លើ​ប៉ៅ​អី ដែល​នៅ​ចុងជើង​ជនរងគ្រោះ ហើយ​បាន​ទៅ​បិទទ្វា បិទ​ភ្លើង រួច​ឡើងទៅ​ដេក​លើ​គ្រែ ជាមួយ​ជនរងគ្រោះ យកដៃ​ស្ទាប​លើ​មុខ ថ្ពាល់ និង​ក ហើយ​អោប​លើ ដោយ​យកដៃ​ដាក់​លើ​ពោះ ជនរងគ្រោះ​និង យក​ជើងឆ្វេង​គង​ពីលើ លុះ​ព្រឹក​ឡើង​ជនសង្ស័យ បានចេញ​ទៅផ្ទះ​បាត់។

បន្ទាប់មក​វេលា​ម៉ោង១៦,៥០នាទី បាន​ទោះ​កោះអញ្ជើញ យកមក​សាកសួរ នៅ​ប៉ុស្តិ៍​ហើយ គាត់​ខ្លួន​តែម្តង។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព យកដៃ​ស្ទាប​លើ​មុខ ថ្ពាល់ និង​ក ហើយ​ឱប​លើ​ជនរងគ្រោះ ពិតប្រាកដ​មែន មូលហេតុ​ឃើញ ជនរងគ្រោះ​គួរ អោយ​ស្រលាញ់។ ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ១៦មិថុនា​នេះ៕

Add a Comment

Your email address will not be published. Required fields are marked *