កីឡាករ អ៊ុង វិរៈ និងត្រូវស្វាគមន៍អតីតជើងខ្លាំង Thai fight គឺកីឡាករ រ៉ាឆាស៊ី នៅចុងសប្ភាហ៍នេះ!!

សំរាប់ការប្រកួតនៅចុងសប្ភាហ៍ត្រូវនិង ថ្ងៃអាទិត្យ ទី១៨ ខែមិថុនាសំរាប់សមាសភាពគូប្រកួតមិត្តភាពអន្តរជាតិ ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ អ៊ុង វិរៈ នៃក្លឹបកងពលតូចពិសេសឆ័ត្រយោង៩១១ វិលត្រឡប់មកកាន់សង្វៀន សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ សារជាថ្មី សាកល្បងថ្វីដៃនិង រ៉ាឆាស៊ី អតីតជើងខ្លាំងក្នុងកម្មវិធី Thai Fight ចំណែកឯងជើងខ្លាំងវ័យក្មេង អ្នកលេងជង្គង់ទម្ងន់ស្រាល ហ៊ឹម សេរី ក៏ត្រូវខ្លួនស្វាគមន៍ខ្លារខិនក្រញ៉ាំស្រួច ផេតអារី ដែលល្បីថាខ្លាំង ក្នុងនោះដែរក៏័មានពន្លកគុនខ្មែរទឹកដីអង្គរ ថៃ ចៃស៊ូ ក៏ចូលមកបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតមិត្តភាពអន្តរជាតិ តទល់រន្ទះជើងកន្ត្រៃហោះ កានក្រៃ។ កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា សំរាប់ការប្រកួតនិងមាន ផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ ភីអិនអិន ចាប់ពីម៉ោង៥ល្ងាចតទៅ។

Add a Comment

Your email address will not be published. Required fields are marked *