គ្រូ​បង្វឹក​ក្រុម​យុវជន​នៅ​អេស្ប៉ាញ​មួយ​ត្រូវ​ដេញ​ចេញ​ពី​ដំណែង​ដោយ​សារ​ដឹកនាំ​ក្រុម​ប្រកួត​ឈ្នះ​គេ​២៥-០

ក្រោយ​ពេល​ផ្ដួល​ក្រុម​ យុវជន​​ Valencia ២៥ទល់​០​កាល​ពី​ថ្ងៃ​ទី​០៣​មិថុនា ​គ្រូ​បង្វឹក​ក្រុម​ Benicalap C បាន​បាត់​បង់​ដំណែង​គ្រូ​បង្វឹក​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្លឹប Benicalap C ​នេះ​មាន​បាន​គិត​ថា​ ការរក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​លើស​លប់​ពេក ​ទៅ​លើ​គូប្រកួត​វា​អាច​ធ្វើ​ឲ្យ​ក្រុម​ម្ខាង​ទៀត​បាក់​ស្មារតី​ ក្នុង​ការ​ប្រកួត​ក្នុង​កម្រិត​យុវជន ​​ដូច្នេះ​ហើយ​លោក​ក៏​សម្រេច​ចិត្ត​ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ចោល ​ទោះ​បី​នាំ​ក្រុម​មាន​លទ្ធផល​ល្អ​ក៏​ដោយ។

លោក Pablo Alcaide ប្រធាន​ក្លឹប​ខាង​លើ​បាន​និយាយ​​ក្នុង​កាសែត ​EL Paris ៖” យើង​ជឿ​ជាក់​ក្នុង​ការ​លើក​ទឹក​ចិត្ត ​និង​ផ្ដល់​ការ​គោរព​ដល់​គូរ​ប្រជែង​របស់​អ្នក ​​បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​នេះ​ យើង​សម្រេច​ចិត្ត​ថា​គ្រូ​បង្វឹក​គួរ​តែ​ចាក​ចេញ​”។

​EL Paris ​បាន​សរសេរ​ដោយ​ដក​ស្រង់​សម្ដី​របស់​មេធាវី​​គ្រូ​បង្វឹក​ត្រូវ​បាន​គេ​ដេញ​ចេញ​ថា​៖ កូន​ក្ដី​របស់​គាត់​មិន​បាន​ជម្រុញ ឲ្យ​កូន​ក្រុម​របស់​ខ្លួន​ លេង​ស៊ី​គេ​ដល់​ថ្នាក់​នេះ​ទេ​គឺ​លេង​ធម្មតា​ៗ​ប៉ុណ្ណោះ​ ។ ក្រុម​របស់​លោក​គួរ​តែ​អាច​ស៊ី​លើស​ពី​២៥​គ្រាប់​ហ្នឹង​ទៀត​ដោយ​គ្មាន​ការ​វាយ​បកមួយ​គ្រាប់​ណា​ឡើយ។ គ្រូ​បង្វឹក​គ្រាន់​តែ​ប្រាប់​ថា​ ឲ្យ​ដាក់​សម្ពាធ​ក្នុង​ទីតាំង​ខ្លួន​ឯង​បាន​ហើយ ​ក្នុង​ការ​ប្រកួត​ដែល​មាន​គ្នា​ម្ខាង​៨​នាក់ ​​ប៉ុន្តែ​ Benicalap Cនៅ​តែ​បន្ត​ប្រយុទ្ធ​ដោយ​ចំហ​ក្នុង​ទីតាំង​ខ្លួន​ឯង​”។

ក្នុង​តារាង​ការ​ប្រកួត​ នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ Benicalap Cហើយ​​ដោយ​ពួក​គេ​ឈរ​បាត​តារាង​ក្នុង​លីក​យុវជន​នេះ ​មិន​ដែល​ឈ្នះ​រក​បាន​មួយ​ពិន្ទុ​នោះ​ទេ ​ដោយ​របូត​គ្រាប់​បាល់​២៤៧​គ្រាប់​ក្នុង​៣០​ប្រកួត​កន្លង​មក។​ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​ពួក​គេ​ស៊ី​យុវជន ​U11 Valencia ២៥​ទល់​០៕
ប្រភព៖ ​ independent

Add a Comment

Your email address will not be published. Required fields are marked *