ចាប់មិនចេះអស់ ! មនុស្សប្រុសស្រី១០នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការបង្ក្រាបក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី១០នាក់រួមនិងថ្នាំញៀនចំនួន៦កញ្ចប់ នៅចំណុចបន្ទប់ជួលសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។

​លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា មុនដំបូងគឺកម្លាំងសមត្ថកិច្ចបានធ្វើការល្បាត់ក្នុងមូលដ្ឋានហើយក៍ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម១០នៅចំណុចផ្លូវ២៧១សង្កាត់ទឹកថ្លាដោយជនសង្ស័យមានឈ្មោះ យឹម សំបូ ភេទប្រុស អាយុ៤៧ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសាគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញK1772ដោយមានការសង្ស័យក៏ឃាត់ឆែកឆេរកឃើញថ្នាំញៀន១កញ្ចប់។ ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកឆេរបន្ទប់ជួលដែលគេស្នាក់នៅសង្កត់ទឹកល្អក់​១ខណ្ឌទួលគោកហើយបានឃើញជនសង្ស័យប្រុសស្រីចំនួន៩ទៀតកំពង់ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រៀងញៀនទើបឃាត់ខ្លួនបានទាំអស់តែម្តង ។ វត្ថុតាងដែលចាប់យករួមមាន ម្សៅក្រាមថ្លាស ចំនួន៦កញ្ចប់ ជញ្ជើងថ្លឹង១ ម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីវីវ៉ា ពាក់ស្លាកលេខភ្នំពេញ1K1772 និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១០នាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួនធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី៕

 

Add a Comment

Your email address will not be published. Required fields are marked *