ចែក​បាល់​មិន​បាន​១០​វិនាទី​ផង កីឡាករ Barcelona U-12 ទាត់​បញ្ចូល​ទី​មួយ​ជើង​នេះ​​សិស្ស​ច្បង​​ Messi សុំ​ខ្មាស​(វីដេអូ)

ក្រុម​យុវជន​ក្មេងៗ​របស់​ Barcelona ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​ក្រុម​មួយ​ដែល​សម្បូរ​ទៅ​ដោយ ​អនាគត​កីឡាករ​ល្អ​ ក្រោយ​ក្លឹប​មួយ​នេះ​ដើរ​ជម្រើស​យុវជន​ក្មេង​ៗ​ក្នុង​​ពិភពលោក​ឲ្យ​ចូល​ហ្វឹកហាត់។

ក្រៅ​ពី​តិកនិក​ Tika-taka ពួក​គេ​មាន​ជំនាញ​គ្រប់​គ្រង​បាល់​បាន​ល្អ ប៉ះ​សេ​បាល់​ខ្លី​ ដោយ​ប្រើ​ល្បឿន​លឿន ​លេង​សហការ​ One-Two និង​ការ​រត់​ញាក់​បាល់​ទាត់​ផ្ដាច់ ​ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​កម្រិត​ខ្ពស់​ដូច​ក្លឹប​ធំ​ដទៃ​ទៀត​ដែរ។

 

តិកនិក​ Tika-taka ពួក​គេ​មាន​ជំនាញ​គ្រប់​គ្រង​បាល់​បាន​ល្អ ប៉ះ​សេ​បាល់​ខ្លី​ដោយ​ប្រើ​ល្បឿន​លឿន ​លេង​សហការ​One-Two និង​ការ​រត់​ញាក់​បាល់​ទាត់​ផ្ដាច់ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​កីឡាករ​ Barcelona និយម​ប្រើ​ខ្លាំង​ណាស់​គឺ​ស្ទើរ​តែ​៩៥​%​ទៅ​ហើយ​ ប៉ុន្តែ​គេ​កម្រ​ឃើញ​ ការ​ទាត់​បាល់​បញ្ចូល​ទី​ដូច​ខាង​ក្រោម​នេះ​ណាស់។

វីដេអូ​មួយ​ត្រូវ​បា​គេ​ដឹង​ថា​​ក្រុម​យុវជន ​Barcelona U12 បាន​យក​ឈ្នះ​ក្រុម ​U12 Villarreal ៣​ទល់​១​ក្នុង​ពាន​រង្វាន់ ​La liga សម្រាប់​ឈុត​កុមារ​( La Liga Promises competition )។ កីឡាករ​កុមារ​ Gerard Hernandez ​គឺ​ជា​អ្​នក​ទាត់​បាល់​យ៉ាង​ល្អ​នេះ ​ក្រោយ​ពេល​ចែក​បាល់​មិន​ទាន់​បាន​១០​វិនាទី​​ផង​។ ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចែកបាល់មិនបាន១០វិនាទីផង កីឡាករ Barcelona U-12 ទាត់បញ្ចូលទីមួយជើងនេះសិស្សច្បង Messi សុំខ្មាស(វីដេអូ)

Oan Saonat 发布于 2017年6月20日

Add a Comment

Your email address will not be published. Required fields are marked *