ជួយស៊ែរអោយដឹងទាំងអសគួរប្រុងប្រយ័ត្ន! នេះហើយលទ្ធផល ជិះម៉ូតូពាក់កាស ធ្វើឲ្យក្មេងប្រុសម្នាក់ ស្ទើរដាច់បំពង់.កស្លាប់

អូស្រ្តាលី៖ គ្រោះថ្នាក់អាចនឹងកើតឡើង បានគ្រប់ពេលវេលាទាំងអស់ ប្រសិនណាបើអ្នកខ្វះការប្រុងប្រយ័ត្ន ហើយវាថែមទាំងនឹងអាចឆក់យក ជីវិតរបស់អ្នកបានក្នុងពេល មួយពព្រិចភ្នែកបានផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ ក្មេងប្រុសវ័យជំទង់ជនជាតិអូស្រ្តាលីម្នាក់ បានទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត បន្ទាប់ពីរូបគេដោតកាសជាប់ត្រចៀក ដើម្បីស្តាប់ចម្រៀង ក្នុងអំឡុងពេលជិះម៉ូតូ។

យោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ បានឲ្យដឹងថា យុវជនវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Bradley Willoughby មានអាយុ១៦ឆ្នាំ រស់នៅរដ្ឋ Queensland ប្រទេសអូស្រ្តាលី។ នៅថ្ងៃកើតហេតុ Bradley បានជិះម៉ូតូយ៉ាងលឿន ដើម្បីធ្វើដំណើរទៅកាន់ កសិដ្ឋានគ្រួសាររបស់គេ នៅឯទីក្រុង Ravenshoe ភាគខាងជើងរដ្ឋ Queensland ។

ដោយ Bradley បានពាក់កាសទូរស័ព្ទម៉ាក iPhone ជាប់នឹងត្រចៀក ដោយរុំមួយជុំទៅនឹង.ក របស់គេថែមទៀតផង។ សំណាងមិនល្អ ដោយសាតែខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿននោះទៀតសោត ក្មេងប្រុសរងគ្រោះ ក៏បានជិះម៉ូតូជ្រុលទៅបុកនឹងរបងដែកលួស តាមដងផ្លូវ បណ្តាលឲ្យដួល រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ ក្មេងប្រុសរងគ្រោះ ក៏ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ដោយរកឃើញថា Bradley បានរបួសធ្ងន់ធ្ងរ ភ្លាត់ឆ្អឹង.កជើង និងរបួសផ្នែកក្បាលពោះយ៉ាងដំណំ ដោយសារតែប៉ះទៅនឹងដែកលួសផងដែរ។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ Bradley ស្ទើរតែស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដោយសារតែ ទាក់.កជាមួយនឹងខ្សែកាសទូរស័ព្ទ ដែលពាក់ជាប់ត្រចៀក ដើម្បីស្តាប់ចម្រៀង ជាហេតុធ្វើឲ្យ.ករបស់គេ រងរបួសមុតចូលជ្រៅយ៉ាងធ្ងន់ធ្ងរ ដោយនៅខ្វះតែប៉ុន្មាន សង់ទីម៉ែត្រទៀតប៉ុណ្ណោះ អាចនឹងប៉ះចូលជ្រៅ ដាច់បំពង់ខ្យល់ស្លាប់ផងដែរ។ តែសំណាងល្អហើយដែល Bradley បានរួចផុតពីសេចក្តីស្លាប់។

អ្នកស្រី Willoughby ជាម្តាយ Bradley បានរៀបរាប់ប្រាប់ថា ដំបូងឡើយរូបគាត់ ជាម្តាយភ័យតក់ស្លុតជាខ្លាំង ហើយថែមទាំងបានគិតថា កូនប្រុសរបស់ខ្លួនអាចនឹងត្រូវស្លាប់ផងដែរ។

អ្នកស្រីបន្ថែមថា «គ្មាននរណាម្នាក់ បានដឹងសោះថា នៅក្នុងខ្សែកាសទូរស័ព្ទ គឺមានធាតុធ្វើពីស្ពាន់ សរសៃរឆ្មារតូចៗនៅពីក្នុង ដែលវាមានសមត្ថភាព អាចកាត់សាច់បានយ៉ាងដូច្នេះសោះ។ Bradley កូនប្រុសខ្ញុំ ពិតជាសំណាងណាស់ ដែលខ្សែនោះ វាមិនបានកាត់ឲ្យដាច់បំពង់.ករបស់គេ»។

ទោះបីជាយ៉ាងណាក្តី នេះក៏ជាសារមួយ សម្រាប់ជាការដាស់តឿន ដល់មនុស្សជាច្រើនទៀតក្នុងសង្គម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលបើកបរ គួរណាស់ត្រូវចេះពិនិត្យមើលយាន្តជំនិះ របស់ខ្លួនជាមុន មុនពេលបើកបរ និងជាពិសេស គួរណាស់ត្រូវចៀសវាងការប្រើប្រាស់ទូរស័ព្ទ ឬពាក់កាសស្តាប់ចម្រៀងផ្សេងៗ ក្នុងកំឡុងពេលបើកបរ ដើម្បីកុំឲ្យដូចករណីក្មេងប្រុសរងគ្រោះ ខាងលើនេះផងដែរ ៕ ប្រភព៖ khmerpenhchet.info

Add a Comment

Your email address will not be published. Required fields are marked *