ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម ចូលមក​ចែកចាយ​នៅ​ខេត្តសៀមរាប យ៉ាង​អាណាធិបតេយ្យ

ខេត្តសៀមរាប ៖ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ខេត្តសៀមរាប ត្រូវបាន​សារព័ត៌មាន​ជាច្រើន ធ្វើការ​ចុះផ្សាយ​លាតត្រដាង អំពី​រង​ការរិះគន់​ពី​មន្ត្រីក្រោមឱវាទ​ថា បាន​បើកដៃ ឲ្យ​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម ចូលមក​ចែកចាយ នៅ​ខេត្តសៀមរាប យ៉ាង​អាណាធិបតេយ្យ ដោយ​គ្មាន​ការ ត្រួតពិនិត្យ ពី​ជំនាញ​ពេទ្យសត្វ នោះទេ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក​ព្រំ វិច ប្រធានការិយាល័យ ផលិតកម្ម​បសុព្យាបាល នៃ​មន្ទីរ​ក​សិ​ម្ម ខេត្តសៀមរាប បាន​ទទួលរង​រិះគន់ យ៉ាងខ្លាំង ដោយ​ខ្វះ​វិធាន​ការប្រើ មន្ត្រី​ជំនាញ​ពេទ្យសត្វ ចុះទៅពិនិត្យ តាម​កន្លែង​កាប់​សត្វ​ជ្រូក នាំចូល​មកពី ប្រទេស​វៀតណាម។ អាជីវករ ទាំងនោះ បានទទួល​ទិញ សត្វ​ជ្រូក មកពី​ប្រទេស វៀប​ណា​ម យកមក​កាប់​លក់ យ៉ាង​ពេញបន្ទុក នៅតាម​បណ្ដា​ផ្សារ​នានា នៅ​ខេត្តសៀមរាប ដោយ​ជ្រូក​ខ្លះ​បាន ងាប់​មិនដឹង​មូលហេតុ។ ប៉ុន្តែ​បើទោះបី ជាមាន​ករណីនេះ ក្ដី​មិន​ត្រូវបាន មន្ត្រី​ជំនាញ​ពេទ្យសត្វ ក្រោម​ការដឹកនាំ របស់លោក​ព្រំ វិច ធ្វើការ​ត្រួត ពិនិត្យ​នោះឡើយ។

ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច យ៉ាងខ្លាំង​នៃ​ការ ឆ្លង​ជំងឺផ្សេងៗ ពី​សត្វ​ជ្រូក ដែល​នាំមក ពី​ក្រៅប្រទេស។ តែ​មន្ត្រី​ជំនាញ​សត្វ មិនបាន​យក ចិត្ត​ទុកដាក់ ត្រួតពិនិត្យ ឲ្យ​បាន​ម៉ត់ចត់ នោះឡើយ។ ករណីនេះ ប្រជាពលរដ្ឋ មិនដឹងថា មាន​មូល​ហេតុអ្វី បានធ្វើ​ឲ្យ​មន្ត្រី​ពេទ្យសត្វ ក្រោម​ក្រសែភ្នែក លោក​ព្រំ វិច រក្សា​ភាព ស្ងប់ស្ងាត់ ដូច​ចោ​លួច​សេះ​បែបនេះ។ ប្រភព​បន្ថែមថា​ក្រុម​ឈ្មួញ​បាន​នាំ សត្វ​ជ្រូក​ចូល មក​ចែកចាយ នៅ​ខេត្តសៀមរាប យ៉ាង​គគ្រឹកគគ្រេង ដើម្បី​តម្រូវ​ទីផ្សារ​នានា ប៉ុន្តែ​ការនាំ​ចូល​នោះ ជ្រូក​ខ្លះ​ហាក់​មាន សភាព​មិនល្អ​នោះទេ។

ពាក់ព័ន្ធ ទៅនឹង​ការរិះគន់​នេះ លោក​ព្រំ វិច បាន​ឲ្យ​សៀមរាប​ថ្មី ដឹងថា ​ការនាំ​ជ្រូក មក​ពិឃាដ​ នៅ​សៀមរាប បច្ចុប្បន្ន​មាន​ក្រុម​ហ៊​ន៣ គឺ ស៊ី​ភី,អង្គរ​សុខ​សា​រឹទ្ធ និង​ច​ន្ធូ​មានជ័យ គេ​មានច្បាប់​ពី​ក្រសួង​ត្រឹមត្រូវ និង​ក៏មាន​អាជីវករ ក្នុង​ស្រក​មួយចំនួន​ផងដែរ ដែល​នាំ​ពី​ខេត្ត​នានា និង​មាន​លិខិតស្នាម​ត្រឹមត្រូវ ការិយាល័យ​ជំនាញ មាន​ឯកសារ​ត្រឹមត្រូវ ដែល​ជំនាញ​បាន ដកហូត​ពី​អាជីវករ និង​មាន​មន្ត្រី​ជំនាញ​ប្រចាំការ នៅ​គ្រប់​សត្តឃាតដ្ឋាន មិន​អនុញ្ញាតអោយ​ពិឃាត ឬ​នាំចូល​ជ្រូក​គ្មាន ច្បាប់​មក​ពិឃាត​ទេ ហើយថ្មីៗនេះ​ជំនាញ បានធ្វើការ​ផាកពិន័យ និង​កិច្ចសន្យា​ជាច្រើន ករណី​ផងដែរ។

ជុំវិញ​ករណីនេះ ប្រជាពលរដ្ឋ សង្ឃឹមថា​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តសៀមរាប លោក​ទា គឹម​សុទ្ធ នឹង​ចាត់វិធានការ ចំពោះ​មន្ត្រី​សំបូរ​រឿង អាស្រូវ​បែបនេះ មិន​ឲ្យ​ប្រជាពលរដ្ឋ ខកបំណង​ឡើយ៕

Add a Comment

Your email address will not be published. Required fields are marked *