ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត (វីដេអូ)

​ខេត្ត​ត្បូង​ឃ្មុំ​៖នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មិថុនា ឆ្នាំ​២​០​១​៧​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​​ ប្រារព្ធ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ពត​​​ ក្នុង​កំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​​​១​៩​៧​០​ នៅ​ទីតាំង​ភូមិ​​កោះ​ថ្ម​ ​ឃុំ​ទន្លូង​ ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប៉ុល​ពត​នេះ​ កាល​នោះ​ សម​មិត្ត​ ហ៊ុន​សែន​ ​និង​កម្មាភិបាល​ដ៏​ទុកចិត្ត​បួន​នាក់​ រួមមាន​ នុច ថន,​ ញឹក ហួន, ស៊ូ គីម ស្រ៊ាង ​(ហៅ​សាញ់)​ និង​ វ៉ា​ ប៉ោ​អ៊ាន បាន​សម្រេច​ចិត្ត​ធ្វើ​ដំ​ណើរ​ភៀស​ខ្លួន​ឆ្លង​ដែន​​​ចូល​​​ប្រទេស​វៀតណាម​ ដោយ​ឆ្លង​កាត់​តាម​​​​ព្រៃ​ឈើ​ស្ងាត់​ជ្រងំ ​នៅ​វេលា​អាធ្រាត្រ​​ថ្ងៃ​ទី​២០​ មិថុនា ​១៩៧៧​​​ ដើម្បី​​ស្វែង​រក​ជំនួយ​ក្នុង​ការ​រំដោះ​ជាតិ​​ឲ្យ​មាន​សន្តិភាព។

​​អនុស្សាវរីយ៍​ដ៏​មិន​អាច​ភ្លេច​បាន​នេះ​ សម្តេចតេជោ​ ​នឹង​រម្លឹក​​ចំណុច​សំខាន់​ៗ​ចំនួន​៤ ដោយ​ចំណុច​ទី​ ១​ ​​បាន​ផ្តើម​ចេញ​​ពី​ទីតាំង​កោះ​ថ្ម​ ឃុំ​ទន្លូង ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ​​ ហើយ​ទីតាំង​ដែល​សមមិត្ត​ ហ៊ុន សែន ​និង​ក្រុម​ឆ្លង​កាត់​ពី​ខាង​កម្ពុជា គឺ​នៅ​ត្រង់​ពាំង​ខ្ត័រ ​និង​អាង​ដាច់​ដែល មាន​ដើម​​ទ្រ​យឹង​ធំ​ស្កឹម​ស្កៃ​នៅ​ក្បែ​នោះ ​។ នៅ​ទល់​ខាង​មុខ​គឺ​ជា​ស្រុក​ទុក​និញ ​ក្នុង​ខេត្ត​សុងប៊ែរ​ របស់ វៀតណាម ​។

ផ្តល់សិទ្ធដោយ: Kqube

សម្តេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញចុះពិនិត្យទីតាំងអនុស្សាវរីយ៍ដែលសម្តេចធ្លាប់ដឹកនាំកងទ័ពវាយរំលំរបបប្រល័យពូជសាសន៍​ប៉ុលពត​ កាលពីឆ្នាំ​ 1977

Samdech Hun Sen, Cambodian Prime Minister 发布于 2017年6月20日

Add a Comment

Your email address will not be published. Required fields are marked *