បុរសម្នាក់ចាញ់បោកគេអស់ម៉ូតូ១គ្រឿងទាំងព្រឹក

 

ភ្នំពេញ៖ បុរសម្នាក់បានចាញ់បោកជនខិលខូចប្រុសស្រី២នាក់ បណ្ដាលឲ្យអស់ម៉ូតូ១គ្រឿងទាំងព្រឹក ខណៈពេលដែលបុរសរងគ្រោះរូបនោះ ជិះម៉ូតូ១គ្រឿងដឹកប្រពន្ធទៅធ្វើការរោងចក្រ ហើយបានឆ្លៀតពេល រត់ម៉ូតូឌុបនិងបានឌុបប៉ះចំ ជនខិលខូចខាងលើនោះដោយមិនដឹងខ្លួន បន្ទាប់ជនរងគ្រោះបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៍។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបុរីពីភពថ្មី ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​បុរសរងគ្រោះខាងលើនោះឈ្មោះ ឆិល ភាព អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកទ្រាំង ខេត្តតាកែវ និងស្នាក់នៅក្នុងផ្ទះជួលនៅក្នុងភូមិព្រៃបឹង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បុរសនេះបានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ មួយគ្រឿង ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1A-3047 ចំណែកជនសង្ស័យទាំង ២នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

​បុរសរងគ្រោះបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូ១គ្រឿងនោះ ដឹកប្រពន្ធទៅធ្វើ ការរោងចក្រ ប៉ុន្តែពេលទៅដល់មិនទាន់ដល់ម៉ោងចូលធ្វើការខណៈពេលកំពុងអង្គុយ នៅខាងមុខរោងចក្រ ស្រាប់តែលេចមុខជនសង្ស័យទាំងពីរនាក់នោះទៅដល់ ហៅឲ្យខ្លួនដឹកទៅកាន់បុរីពភពថ្មីដែលជាចំណុចកើត ហេតុខាងលើនោះ។ពេលនោះខ្លួនក៏បានដឹកហើយពេលទៅដល់ ជនសង្ស័យក៏បានឲ្យឈប់ ដើម្បីទិញផ្លូវ ឈើដោយជនសង្ស័យបានពឹងឲ្យខ្លួនជួយទិញឲ្យ ខណៈនោះខ្លួនបានចុះពីលើម៉ូតូដោយមិនបានដកសោរ ចេញឡើយ បន្ទាប់មកក៏ត្រូវជនសង្ស័យជិះម៉ូតូនោះគេចខ្លួនបាត់ស្រមោល។មិនតែប៉ុណ្ណោះនៅក្រោមកែប ម៉ូតូនោះក៏មានកាតគ្រីម៉ូតូផងដែរ៕ពោធិ៍សែនជ័យ
រក្សាសិទ្ធិដោយ៖ Khmernews.news

Add a Comment

Your email address will not be published. Required fields are marked *