បំបាត់ជំងឺគេងមិនលក់ កើតមុន អស់កំលាង​​ បាយមិនបាន ដើមកញ្ឆែតជួយបានទាំងអស់

ដើមកញ្ឆែតជារុក្ខជាតិមួយប្រភេទដុះនៅលើទឹក ដើមរបស់វាព័ទ្ធជុំវិញទៅស្នោរសៗ រីឯដើមនេះមានរាងសរសៃៗ ស្លឹករបស់វាមានសងខាង។ ដើមកញ្ឆែតច្រើនដុះនៅតាមប្រលាយទឹក, ត្រពាំង និងទន្លេ។ រុក្ខជាតិនេះត្រូវបានគេយកទៅធ្វើជាឱសថ អាចប្រើបានទាំងស្រស់ និងស្ងួត។ វាត្រូវបានគេដាំដុះ ដើម្បីយកទៅធ្វើជាបន្លែបរិភោគ និងជាឱសថផងដែរ។ រុក្ខជាតិនេះមានរសជាតិផ្អែមតិចៗ គ្មានជាតិពុល អាចប្រើជាឱសថរំងាប់ការឈឺចាប់, ថ្លើម, ព្យាបាលជំងឺគេងមិនលក់, ព្យាបាលការកើតមុន…។

ជំងឺគេងមិនលក់ ៖ដើមកញ្ឆែតស្ងួត ២៥ ក្រាម, ត្រាវ២៥ក្រាម, ស្លឹកឈូកក្រៀម ១០ ក្រាមលាងទឹកឲ្យស្អាតដាក់ដាំជាមួយទឹក។ ទទួលទានក្តៅៗជាប្រចាំជារៀងរាល់ល្ងាចពី ៣ ទៅ ៥ ដង។ ម្យ៉ាងទៀតអ្នកអាចធ្វើស៊ុបកញ្ឆែតជាមួយត្រី ២០០ ក្រាមនិងកាឆែតស្រស់ ៣០០ ក្រាម។ សម្អាតយក ឬសនិងស្នោរសចេញឲ្យអស់, លាងឲ្យបានស្អាតរួចហាន់។ យកត្រីទៅលាងឲ្យស្អាត ហាន់ជាបន្ទះស្តើងៗ រួចយកសាច់ត្រីទៅស្ងោរ កូរៗវារយៈពេល ៥ នាទី បន្ទាប់មកដាក់កញ្ឆែតចូល នៅពេលពុះត្រូវលើកចុះភ្លាម ហើយត្រូវពិសារភ្លាមៗផងដែរ។ អ្នកអាចពិសារស៊ុបជាមួយបាយ។ ស៊ុបនេះអាចជួយព្យាបាលជំងឺគេងមិនលក់, អស់កម្លាំង, បាយមិនបាន។

ព្យាបាលការកើតមុន ដើមកញ្ឆែតស្ងួត ៣០ ក្រាមដាក់ដាំជាមួយទឹក២០០មីលីលីត្រ ទទួលទានជាប្រចាំ។ ឬក៏អាចទទួលទានដើមកញ្ឆែតជាអាហារ(យក ឬសនិងស្នោរសៗចេញឲ្យអស់រួចលាងសម្អាត អាចពិសារទាំងដើម និងស្លឹកទាំងស្រស់ៗ)។

ចំណាំ៖ ដើមកញ្ឆែតជារុក្ខជាតិត្រជាក់ ងាយនឹងធ្វើឲ្យរាករូស ដូច្នេះក្មេងៗមិនត្រូវបរិភោគឡើយ៕

ប្រភពពី everyday.com.kh

Add a Comment

Your email address will not be published. Required fields are marked *