សូមប្រុងប្រយ័ត្នពងទាកូនមិនមែនចេះតែញុាំផ្តេសផ្តាសនោះទេ អ្នកគួរតែយល់ដឹងពីចំនុចសំខាន់ៗទាំងនេះ

ពង​ទា​កូន​ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​បំប៉ន ប៉ុន្តែ​មិន​មែន​នរណា​ក៏​អាច​បរិភោគ​វា​បាន​តាម​ការ​ចូល​ចិត្ត​នោះ​ទេ ហេតុ​នេះ​យើង​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​មុន​នឹង​បរិភោគ​ ដើម្បី​ចៀស​វាង​នូវ​ជម្ងឺ​ក៏​ដូច​ជា​គ្រោះ​ថ្នាក់​ផ្សេង​ៗ​។

ទី១. ហេតុ​អី​ត្រូវ​ញ៉ាំ​ពង​ទា​កូន​ជា​មួយ​ជី?

បើ​តាម​ពេទ្យ​បុរាណ ជី​ពង​ទា​កូន​មាន​ជាតិ​ហឹរក្តៅ អាច​ជួយ​កម្តៅ​ក្រពះ ការ​ពារ​មិន​ឲ្យ​ហើម​ពោះ។ ក្រៅ​ពី​នេះ វា​នៅ​មាន​អត្ថប្រយោជន៍​ច្រើន​ទៀត​ដូច​ជា ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ ជំនួយ​ខួរ​ក្បាល សរសៃ​ឈាម…ហេតុ​នេះ ជី​ពង​ទា​កូន​ត្រូវ​បាន​និយម​ចូល​ចិត្ត​ខ្លាំង​​។ ពងទាកូន​ញ៉ាំ​ជា​មួយ​ជីដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​ ការ​ពារ​ហើម​ពោះ។
ពងទាកូន​មិន​ត្រឹម​តែ​ជា​អាហារ​ដែល​បាន​ពេញ​និយម​ច្រើន​ វា​នៅ​ជាប្រភេទ​ថ្នាំជំនួយ​ខួរ​ក្បាល សរសៃ​ឈាម ធ្វើ​ឲ្យ​រាង​កាយ​មាំ​មួន រីឯ​ជី​​ជួយ​កម្តៅ​ក្បាល​ពោះ ងាយ​ស្រួយ​រំលាយ​ពេល​ញ៉ាំ​រួច។

ទី២. គួរបរិភោគ​ពង​ទាកូននៅ​​ពេល​ណា?

យើង​គួរ​បរិភោគ​ពង​ទាកូន​នៅ​ពេល​ព្រឹក ចៀស​វាងបរិភោគ​នៅ​ពេល​យប់ ពី​ព្រោះ​វា​ជាប្រភេទ​​អាហារ​ដែល​ពិបាក​រំលាយ បើ​បរិភោគ​វេលា​យប់ ពេល​ចូល​គេង​វាពិបាក​ក្នុង​ការ​រំលាយ​បណ្ដាល​ឲ្យ​ហើម​ពោះ។

ទី៣. ចំនួនត្រូវ​បរិភោគ​​ប៉ុន្មានទើប​ល្អ?

តាម​ការ​ស្រាវ​ជ្រាវ​ឃើញ​ថា ក្នុង​មួយ​គ្រាប់​ពង​ទា​កូនមាន​ ​១៨២ក្រាម ​ថាមពល, ១៣,៦ ក្រាម protein, ១២,៤ ក្រាម lipit, ៨២ មីលីក្រាម calcium, ២១២​ ក្រាម phosphorus, ៦០០ មីលីក្រាម cholesterol។ ក្រៅ​ពីនេះ នៅ​មាន​ជាតិ វីតាមីន​ក្រុម​ A, ក្រុម​​ B, វីតាមីន C និងជាតិ​ដែកជា​ដើម​។

ពង​ទាកូន​ជា​អាហារ​មាន​ជាតិ​បំប៉ន​ខ្ពស់ ហេតុ​នេះ បរិភោគ​ច្រើន​នាំ​ឲ្យ​កើន​cholesterolក្នុង​ឈាម ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជម្ងឺ​ទាក់​ទង​នឹង​ប្រព័ន្ធ​ឈាម និងជម្ងឺ​ទឹក​នោម​ផ្អែម។ បរិភោគ​ពងទាកូន​ច្រើន​ក៏​ធ្វើ​ឲ្យ​​សល់​ជាតិ​វីតាមីនA បណ្តាល​ឲ្យ​ជាតិ​នេះ​កក​នៅ​ក្រោម​ស្បែក ធ្វើ​ឲ្យកើត​ជម្ងឺ​លឿង​​ស្បែក​ របក​ស្បែក ប៉ះពាល់​ដល់​ឆ្អឹង។ ហេតុ​នេះ មនុស្ស​ពេញ​វ័យ​គួរ​បរិភោគ​ត្រឹម​២​គ្រាប់​ក្នុង​មួយ​សប្ដាហ៍។

ទី៤. ក្មេង​អាច​បរិភោគ​ពង​ទាកូន​បាន​ទេ?

ក្មេង​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ​មិន​គួរ​បរិភោគ​ពងទាកូន​ឡើយ ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ខ្ចី​ អាច​បណ្តាល​ឲ្យ​ហើម​ពោះ ប៉ះ​ពាល់ដល់​សុខភាព​។ ក្មេង​មានអាយុ​ចាប់​ពី​៥​ឆ្នាំ​ឡើង​ គួរ​តែ​បរិភោគ​១/២គ្រាប់​ក្នុង​មួយ​ដង ហើយ​ក្នុង​មួយ​អាទិត្យ​អាច​បរិភោគ​១-២​ដង​តែ​ប៉ុណ្ណោះ។

ទី៥. ស្ត្រី​មាន​ផ្ទៃ​ពោះ​បរិភោគពងទាកូន​កាន់​តែ​ច្រើន​កាន់​តែ​ល្អឬ?

ដោយ​សារ​តែ​ពង​ទាកូន​មាន​ជាតិ​បំប៉ន​ច្រើន ហេតុ​នេះ​មិន​គួរ​បរិភោគ​រាល់​ថ្ងៃ​ឡើយ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​តែ​បរិភោគ​ចំនួន​២​គ្រាប់​ក្នុង​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​ទាំង​២​គ្រាប់​ក្នុង​មួយ​ដង​ដែរ។ ត្រូវ​ចាំ​ថា​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ញ៉ាំ​ជី​តិច​បំផុត ឬ​មិន​ញ៉ាំ​កាន់​តែ​ល្អពី​ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

ទី៦. នរណាខ្លះ​​​ដែល​មិន​អាច​បរិភោគ​ពង​ទាកូន​បាន​?

អ្នក​មាន​ជម្ងឺ​លើស​ឈាម ទឹក​នោម​ផ្ងែម ជាតិ​ខ្លាញ់​ក្នុង​ថ្លើម…ត្រូវ​តម​ពង​ទា​កូន​ពី​ព្រោះ​អាច​នាំ​ឲ្យ​ស្ទះ​ចរន្ត​ឈាម​ ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។

ទី៧ មនុស្ស​ស្គម​បរិភោគ​ពង​ទាកូន​អាច​ធាត់​ឬទេ?

ចម្លើយ​គឺ​អាច។ ពងទាកូន​ផ្ដល់​ថាមពល​យ៉ាង​ច្រើន​ដល់យើង ហេតុ​នេះ វាជា​ជម្រើស​ល្អ​បំផុត​​សម្រាប់​​អ្នក​ដែល​ចង់​ធាត់។

Add a Comment

Your email address will not be published. Required fields are marked *