ហួសចិត្ត៖ គ្រាន់តែចឹងសោះវាយម្ចាស់ហាងបាកខ្ទុងច្រមុះ

អាមេរិច៖ នៅក្នុងជិវិតប្រចាំថ្ងៃ ពួកយើងតែងតែមានហើយម្ចាស់ហាង អ្នកបំរើ អ្នកទិញ ប៉ុន្តែជួនកាលក៏នៅតែធ្វើអោយអ្នកទិញមិនពេលចិត្តនោះដែរ។ វាមានកត្តារួមផ្សំផងដែរ អ្នកទិញមកទិញនៅអាហារមួយចំនួន តែពួកជួនកាលមកយឺតពេលពេកហើយដែលវាអាចធ្វើអោយអាហារដែលគេ ទុកលក់នោះវាត្រជាក់ជាងនៅពេលដំបូងដែលបានចំអិនទុក មួយទៀតកត្តាអាកាសធាតុក៏ជួយអោយអាហារវាឆាប់ត្រជាក់ផងដែរ។

មនុស្សជាច្រើនគេអាចយល់នៅកត្តាទាំងនោះ តែសម្រាប់គូរស្នេហ៍មួយគូរនេះវិញបែកជាខឹងច្រឡោតនឹងបានប្រអំពើហឹងសារដាក់ម្ចាស់ហាងទាំងពីរ បើទោះបីជាម្ចាស់ហាងសុំទោសយ៉ាងណាក៏ដោយ។ មានរឿងដែលគួរអោយហួសចិត្តនោះគឺ គូរស្នេហ៍មួយគូរបានមករងចាំទិញអាហារពីហាងមួយកន្លែង ហើយពួកគេបានកម៉ង់សាច់មាន់ពីរ បន្ទាប់ពីគេបានទទួលអាហារនោះហើយ ពួកគេបានរិះគន់ថាសាច់មាន់ទាំងអស់នោះច្រជាក់ មកពីមិនបានចំអិនវាអោយក្តៅអ្វីសោះ។

បន្ទាប់មកម្ចាស់ហាង Jeanetter Noris បានមិនអស់ចិត្តនឹងរឿងនេះក៏ទៅដើម្បីសង់ថ្លៃដែលថាសាច់ទាំងអស់នោះវាត្រជាក់ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែវាមិនដូចច្នេះទេ បែរជាអ្នកទាំងបានចាប់ផ្តើមស្រែកខ្លាំងៗនឹងបានម្នាក់ស្រីនោះបានវាយ ខ្លាំងៗមកលើម្ចាស់ហាងបណ្តាលអោយបាក់ខ្ទង់ច្រមុះ ។ចំណែកឯកូនស្រីរបស់គាត់អាយុ១៥ឆ្នាំបានចេញមកពីក្នុងឡានក៏ត្រូវបុរសនោះវាយនាងបន្ថែមបណ្តាលអោយជាំភ្នែកម្នាក់ទៀតផងដែរ បន្ទាប់ពួកគេបានប្រញ៉ាប់ចេញទៅដោយសុវត្ថិភាព។
បន្ទាប់ពីប្តឹងប៉ូលលីសមក ប៉ូលីសក៏បានប្រកាសថានឹងផ្តល់ប្រាក់២០០០ដុល្លាដល់ជនណា ដែលអាចប្រាប់ពីដំណឹង ឫស្គាល់ពួកគេទាំងពីរនោះ។ ហើយនៅពេលនេះប៉ូលីសកំពុងស្វែងរកពួកគេទាំងពីរផងដែរ។ នេះគ្រាន់តែរឿងសាច់មាន់ត្រជាក់ប៉ុនណ្ណោះហ៊ានធ្វើដល់ថ្នាក់នឹងទៅហើយ ចុះទំរាំរឿងផ្សេងទៀតមិនដឹងនាងត្រូវធ្ងន់ប៉ុនណ្ណានោះទេ។ វាជារឿងដែលពួកយើងមិនអាចទទួលយកបាននោះទេ។

 

Add a Comment

Your email address will not be published. Required fields are marked *