Jose Mourinho ៖​ចង់​បាន ​De Gea គ្មាន​បញ្ហា​តែ​ ឲ្យ​ Morata និង​ថែម​លុយ​៤៥​លាន​ផោន​ទើប​បាន​ 1 week ago 271 Views

Jose Mourinho ​បាន​ដាក់​តម្លៃ​ខ្លួន​កំពូល​អ្នក​ចាំ​ទី ​Devid De Gea ដល់​ទៅ​១០០​លាន​ផោន​ក្រោយ​ Real Madrid ចង់​បាន​ខ្លាំង​ហើយ​ថា​ពួក​គេ​អាច​យក ​De Gea ទៅ​បាន​តែ​ត្រូវ​ថែម​ Morata និង​លុយ​៤៥​លាន​ផោន​ទើប​គ្រប់​គ្រាន់។

គ្រូ​បង្វឹក​ព័រទុយហ្គាល់​ គ្មាន​បំណង​លក់​អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ទាល់​តែ​សោះ ​ប៉ុន្តែ​​គាត់​ដឹង​ថា​ Real Madrid មិន​បោះ​បង់​គោល​បំណង​របស់​ខ្លួន​ក្នុង​ការ​តាម​ចុះ​កុង​ត្រា​ឡើយ។ ស្ដេច​ស​តាម​ទិញ ​De Gea ចាប់​តាំង​ពីរ​ឆ្នាំ ២០១៥​មក​ម្ល៉េះ ​ប៉ុន្តែ​មិន​បាន​សម្រេច​។ មក​ដល់​ពេល​នេះ​លោក​ Perez នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ចុះ​កុង​ត្រា​ ប៉ុន្តែ​ Mourinho កំពុង​លេង​ល្បែង​ដ៏​ពិបាក​មួយ​ជាមួយ ​Real។

កាសែត ​Daily Star បញ្ជាក់​ថា​ Jose បាន​ប្រាប់​ Madrid ​គាត់​នឹង​លក់​ De Gea ប្រសិន​បើ​ Madrid ចំណាយ​លុយ​៤៥​លាន​ផោន​ហើយ​ថែម ​Morata ម្នាក់​ទៀត។ ប្រភព​ជិត​ស្និត​នឹង ​Manchester United ម្នាក់​បាន​បង្ហើប​ថា​” ការ​ចង់​បាន ​De Gea ទល់​តែ​ Real ចំណាយ​៤៥​លាន​ផោន ​និង ​Morata (“De Gea – as long as Real pay £45m and Morata.” ) ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ខិត​ជិត​នឹង​បាន​ទៅ​លេង​នៅ ​Old Traaford ទៅ​​ហើយ ​ខណៈ​ការ​ចរចា​តម្លៃ​ខ្លួន​រវាង​ក្លឹប​ទាំង​ពីរ​មិន​ទាន់​សម្រេច​។ Madrid ដាក់​តម្លៃ​ខ្លួន​Morata ៦០​លាន​ផោន​ ប៉ុន្តែ​ Man Utd ចង់​បាន​ថោក​ជាង​នេះ​​ ខណៈ​សាមី​ខ្លួន​កីឡាករ​ចង់​មក​លេង​នៅ​Premier League ។

ប៉ុន្តែ​ខាង​ក្លឹប​នៅ​អង់គ្លេស​នៅ​តែ​មាន​ក្ដី​សង្ឃឹម ​ក្នុង​ការ​ចុះ​កុងត្រា​ដោយ​សារ៉េ​តម្លៃ​ខ្លួន​កីឡាករ​ គឺ​យល់​ព្រម​លក់ ​De Gea តាម​ការ​ចង់​បាន​របស់ ​Real Madrid ហើយ​ថែម​ខ្សែ​ប្រយុទ្ធ​មាន​ទេពកោសល្យ​រូប​នេះ​មក​វិញ​៕
ប្រភព៖ Express, Daily Star

Add a Comment

Your email address will not be published. Required fields are marked *